អំពីយើង

Norwegian "Khmer Buddhist Forening - KBF"

Norwegian "Khmer Buddhist Forening - KBF"

(អត្ថបទដោយលោក
ម៉ែន ណាត / ធ្វើបច្ចុប្បន្នភាព ខែឧសភា ២០២១)

សមាគមពុទ្ធសាសនិកជនខ្មែរ នៅប្រទេសន័រវេស៍ សរសេរ​ជា​ភាសាន័រវេស៍​ថា «Khmer Buddhist Forening (KBF)» និង​​ភាសា​អង់គ្លេសថា «Khmer Buddhist Society Norway ( KBS)» ត្រូវ​​បាន​​បង្កើត​​ឡើង​​​ និង​ចុះបញ្ជី​ផ្លូវការ នៅ​ថ្ងៃទី ០៩ ខែមីនា ឆ្នាំ​​១៩៩៩ ហើយ​​​សព្វថ្ងៃ​​មាន​សមាជិក ៤៩៨ នាក់ (ធ្វើ​បច្ចុប្បន្នភាព ខែឧសភា ២០២១)។ គោល​​បំណង​​របស់​​សមាគម រៀបចំ​​ឡើង​​​ដើម្បី​​ថែរក្សា​​​ប្រពៃណី​វប្បធម៌​ខ្មែរ។ សមាគម មាន​ពុទ្ធមណ្ឌល​​​មួយ​​កន្លែង នៅ​ភាគ​​​ខាងត្បូង​ នៃ​​ប្រទេស​​ន័រវេស៍ ជាទី​​​ដែល​​​​ពលរដ្ឋ​ខ្មែរ រស់នៅ​​​​ច្រើន​​​​ជាង​គេ និង​​ជាកន្លែង​​សក្ការបូជា សម្រាប់​ការ​ជួប​ជុំគ្នា​​​ក្នុង​​សហគមន៍​​ខ្មែរ។ សមាគម ក៏ជា​សមាជិក​​របស់ សហភាព​ពុទ្ធសាសនា នៅ​​​ប្រទេស​​​ន័រវេស៍ “Buddhistforbundet”។

សមាជិក​សមាគម​ពុទ្ធសាសនិកជន​ខ្មែរ ធ្លាប់​ជា​ផ្នែកមួយ​នៃ សមាគម​ពុទ្ធសាសនិកជន​ថៃ តាំង​​ព​ឆ្នាំ ១៩៩៤។ ហើយ​​នៅ​ឆ្នាំ ១៩៩៩ សមាគមយើង បាន​បង្កើត​​​ឡើង​​​ជាផ្លូវការ ប៉ុន្តែ​​​នៅ​​តែ​​ស្ថិត​ក្រោម​ឆ័ត្រ​​​នៃ សមាគម​ពុទ្ធសាសនិកជន​​​ថៃ​ ដដែល។ សមាគម​យើង បាន​ទទួល​ឯករាជ្យ នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០៩(អានអត្ថបទជាភាសាន័រវេស៍)។

អសយដ្ឋាន៖ # Senterveien 54, Apartment 112, 4790 Lillesand, Norge
Organization number: 980 411 931

—————
{វិបសាយរបស់​ពុទ្ធមណ្ឌលខ្មែរ ឈ្មោះ https://khmerbuddhison.net ដែលផ្សំ​ពី​ពាក្យ​អង់គ្លេសថា “khmerbuddhison = ‘khmer’ + ‘buddhi’ is Buddhist + ‘so’ is Society + ‘n’ is Norway}.