(សម្រួលអត្ថបទពីភាសាន័រវេស៍ជាភាសាខ្មែរ និងអង់គ្លេស​​ដោយ​​លោក ម៉ែន ណាត / 12th-9-2019)
…………….

លោក អេហ្គីល ឡុត អគ្គលេខាធិការ​សហភាព​ពុទ្ធសាសនា បាន​បញ្ជូន​​​របាយការណ៍​​ប្រជុំ ទៅ​​កាន់​​​អង្គការ​​ពុទ្ធសាសនា នៅ​ក្នុង​​ប្រទេស​ន័រវេស៍។ របាយ​ការណ៍​នេះ បានសរសេរ​ជាភាសា​ន័រវេស៍។ (សូម​ទាញ​យក​ត្រង់នេះ)។

ការគណនាចំនួនពុទ្ធសាសនិក នៅន័រវេស៍ (Calculating Buddhists in Norway)

១. ពុទ្ធសាសនិកជាជនភៀសខ្លួន (Buddhists with Immigrant backgrounds)

កាលពីថ្ងៃទី១៤ មីនា ២០១៩ របាយការណ៍​របស់​ស្ថាប័នជាតិ​ស្ថិតិ របស់​​ប្រទេស​​ន័រវេស៍ (ឬ ន័រវេ) បាន​​កែ​សម្រួល​​នូវ​​​កំណើន​​​ជនអន្តោ​ប្រវេសន៍ (ជន​ភៀសខ្លួន) និង ពល​រដ្ឋន័រវេស៍​​​ ដែល​មាន​ឪពុក​​ម្តាយ​​ជាជនអន្តោប្រវេស៍ មក​​​ពី​ប្រទេស​​​​នានា។ ប្រទេស​ចំនួន ២ (ស្រីលង្កា និង វៀតណាម) ត្រូវ​​បាន​​រាប់​បញ្ចូល​​ចំនួន​​អ្នក​កាន់​ពុទ្ធសាសនា នៅ​​ក្នុង​​ប្រទេស​​​ន័រវេស៍ ដែល​​ពួកគេ​​បាន​នាំ​មក​ជាមួយ នូវអាត្រា​​ភាគរយ​ខ្ពស់​ ពីប្រទេស​​​កំណើត នេះបើតាម​​ឯកសារ​​ចារកិច្ច​​​អាមេរិក (CIA’s World Factbook) ដែល​​ត្រូវ​បាន​​គេយក​​ទៅ​ប្រើប្រាស់​​​ជា​ឯកសារ​យោង ប៉ុន្តែ​​វា​​មិន​​ទាន់​​មាន​​​​លក្ខណៈ​គ្រប់​​ជ្រុង​ជ្រោយ​នៅ​ឡើយ។ អាត្រា​អ្នក​កាន់​ពុទ្ធសាសនា​ ​នៅ​ប្រទេស​ន័រវេស៍ ត្រូវ​បាន​​​រាប់​បញ្ចូល​​​ទាំង​អាត្រា​​ភាគរយ​ខ្ពស់ និង​​អាត្រាទាប រួមទាំង​​នៅ​​ក្នុង​​ប្រទេស​កំណើត។ អាត្រា​​ភាគរយ​បែប​នេះ ម្តង​ម្កាល​ វា​បង្ហាញ​​​ពីក្បួន​​ខ្នាត​​​ខុសគ្នា ពោល​​គឺសម្រាប់​​ប្រទេស​​ស្រីលង្កា និង វៀតណាម មិន​ត្រូវ​​បាន​​​​គេ​យ​ក​​ទៅ​​​ប្រើ​ប្រាស់​​ទេ។ នៅ​​ប្រទេស​​ន័រវេស៍​នេះ បាន​​រកឃើញ​​ចំនួនតួលេខ​​មួយផ្សេង​​ទៀត នៃ​ចំនួន​​​អ្នកកាន់​​​ពុទ្ធសាសនា ជា​​ជន​​អន្តោ​ប្រវេសន៍ មក​​ពីក្រុម​​ផ្សេងៗគ្នា។ តួលេខ​​បង្ហាញ​ថា​ មាន​ច្រើនក្រុម មកពី​ប្រទេស​​​ចំនួន ៦ ជា​ប្រទេស​​ដែល​​មាន​​​ពលរដ្ឋ ​កាន់​ពុទ្ធសាសនា។

  • ប៊ុលតាន (Bhutan) មានចំនួនសរុប ៤១៣ នាក់ ហើយ​អ្នកកាន់​ពុទ្ធសាសនា មាន ៣០៦ នាក់។
  • ហុងកុង (Hong Kong) មានចំនួនសរុប ១០៧៩ នាក់ ហើយ​អ្នកកាន់​ពុទ្ធសាសនា មាន ៣០១ នាក់។
  • ជប៉ុន (Japan) មានចំនួនសរុប ១១៣២​ នាក់ ហើយ​អ្នក​កា​ន់​ពុទ្ធសាសនា មាន ៧៩០ នាក់។
  • ខ្មែរ (Cambodia) មានចំនួនសរុប ៦០៦ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ៥៨៧ នាក់។
  • ចិន (China) មានចំនួនសរុប ១១៣៤៥ នាក់ ហើយ​អ្នកកាន់​ពុទ្ធសាសនា មាន ២០៦៥ នាក់។
  • ឡាវ (Laos) មានចំនួនសរុប ១៤៧ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ៩៥ នាក់។
  • ម៉ាឡេស៊ី (Malaysia) មានចំនួនសរុប ៩០៣ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ១៧៩ នាក់។
  • ម៉ុងហ្គោល (Mongolia) មានចំនួនសរុប ១៧០ នាក់ ហើយ​អ្នកកាន់​ពុទ្ធសាសនា មាន ៩១ នាក់។
  • ភូមា (Myanmar) មានចំនួនសរុប ៤១១០ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ៣៦១៣ នាក់។
  • នេប៉ាល់ (Nepal) មានចំនួនសរុប ២៣៧៦ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ២១៤ នាក់។
  • សាំងហ្កាពួរ (Singapore) មានចំនួនសរុប ៤៧៤ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ១៦១ នាក់។
  • ស្រីលង្កា (Sri Lanka) មាន​ចំនួនសរុប ១៥៥៩៦ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ៥៨៦ នាក់។
  • កូរ៉េខាងត្បូង (South Korea) មានចំនួនសរុប ១២៣៥ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ១៩១ នាក់។
  • តៃវ៉ាន (Taiwan) មានចំនួនសរុប ៣៥០ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ១២៤ នាក់។
  • ថៃ (Thailand) មានចំនួនសរុប ២១៤០៨ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ២០២៥២ នាក់។
  • វៀតណាម (Vietnam) មានចំនួនសរុប ២៣៣១៣ នាក់ ហើយ​អ្នក​កាន់​ពុទ្ធសាសនា មាន ១០២៥៨ នាក់។

តួលេខដូចខាងលើ អំពីចំនួនអ្នកកាន់ពុទ្ធសាសនា នៅ​ប្រទេស​ន័រវេស៍ ឆ្នាំ​២០១៩ នេះ​គឺ​មាន​ចំនួន ៣៩៨៣១ នាក់។

២. ពលរដ្ឋន័រវេស៍​មានដើមកំណើត​ជាជនជាតិភាគតិច /ពលរដ្ឋ​អឺរ៉ុប​កាន់​ពុទ្ធសាសនា (Ethnic Norwegians / Western backgrounds)

យើង​មិន​​បាន​ដឹងតួលេខ​ច្បាស់លាស់ អំពីពល​រដ្ឋ​ន័រវេស៍​​ មានដើម​​កំណើត​​ជា​ជជាតិ​ភាគតិច ឬ​ពល​រដ្ឋ​​អឺរ៉ុប ​​មក​តាំង​​​​លំនៅ នៅ​ប្រទេស​​ន័រវេស៍ ដែល​កាន់​ពុទ្ធសាសនា​​នោះ​ទេ។ ទោះបី​យ៉ាង​ណា​​ក៏ដោយ ចំនួ​ន​​​សហគមន៍​​​លើ​វិស័យ​​ជំនឿ និង សហភាព​​ពុទ្ធសាសនា គឺនៅ​តែ​ជា​ក្រុម​តូចៗ​​នៅ​ឡើយ។

សហភាព​ពុទ្ធសាសនា មានអង្គការ​ ជាសមាជិក​ចំនួន ៨ ដែល​​អង្គការ​ទាំង​នោះ មិន​បាន​ទាន់​​​ចង​ក្រង​​​ឲ្យ​ទៅ​​​ជា​ក្រុម​​​​តែមួយ​​​​នៅ​ឡើយ ដែល​មាន​សមាជិក​​​របស់ខ្លួន មាន​​ដើម​កំណើត​​មកពី​ប្រទេស​​​កាន់​​ពុទ្ធសាសនា​​​ផ្សេងៗ​គ្នា។ ចំនួន​សមាជិក​​របស់​​អង្គការ​ទាំងនោះ កំពុង​ស្នាក់​នៅ​​ក្នុង​ប្រទេស​ន័រវេស៍ ជាសញ្ជាតិ​​​ន័រវេស៍​​​មាន​ដើម​​កំណើត​​​ជា​ជនជាតិ​​ភាគតិច ឬ​សញ្ជាតិ​ន័រវេស៍​​ មាន​ដើម​កំណើត​​អឺរ៉ុប។ សមាជិក​​មួយ​ចំនួន (ជា​ពិសេស សមាគម​ពុទ្ធសាស​​និកជន​​ថៃ) មាន​សមាគម​​ជា​សមាជិក រួមទាំង​​សមាជិក​​ជាជនអន្តោ​ប្រវេសន៍​​ដើមកំណើត​ថៃ និង​សញ្ជាតិ​​​​ន័រវេស៍​​ ​មានដើមកំណើត​​ន័រវេស៍​ផង។ ជាង​នេះ​​ទៀត មាន​សមាជិក ៥៦៤ នាក់ បាន​ចុះឈ្មោះ​​​ដោយ​ផ្ទាល់​ ​​ជាមួយ សហភាព​​ពុទ្ធសាសនា។ អង្គការ​​ជាសមាជិក​​ទាំង ៨ ចុះ​ឈ្មោះ​សមាជិក​​នៅខែ​មិថុនា ២០១៩ កើន​ឡើង ២០៣១ នាក់ (ចុះ​ឈ្មោះ​ផ្ទាល់​​ ជាមួយ សហភាព)។

សមាគម​​ពុទ្ធសាសនា ៥ ទៀត នៅ​​ប្រទេស​​ន័រវេស៍ ជាពលរដ្ឋ​ន័រវេស៍​ ​មានដើមកំណើត​​ជាជនជាតិ​​​ន័រវេស៍​ ដូច​ជា​៖ សមាគម​ពុទ្ធសាស​និកជន​​ន័រ​វេស៍​សូតូ​​ហ្សេន (មាន​សមាជិក ២២៤ នាក់) សមាគ​ម​ពុទ្ធសាសនា​​រ៉ូដ​ដី​យ៉ាម៉ង់ (មាន​សមាជិក ១០៤ នាក់) សមាគ​ម​ហ្រេឌ្រិក​ស្តា​ដ៍​ហ្សេន (មាន​​សមាជិក ៤៥ នាក់) មជ្ឈ​មណ្ឌល​​​វិបសនា​​កាដា​ប៉ា​ន័រឌិច (មាន​​សមាជិក ២៩ នាក់) និង សមាគម​​ន័រវេស៍​ស៊ុស៊ូនី​ជីរេន (មាន​​សមាជិក ១៩ នាក់)។ ដូច្នេះ​​​សមាជិក​​​សរុប​​គឺ ៤២១ នាក់។

៣. តួលេខសរុប​អ្នកកាន់​ពុទ្ធសាសនា នៅ​ប្រទេស​ន័រវេស៍ (Total numbers of Buddhists in Norway)

ជាមូលដ្ឋានគ្រឹះ អ្នកកាន់​ពុទ្ធសាសនា ត្រូវបាន​​រាប់បញ្ចូល​​​ទាំងពលរដ្ឋន័រវេស៍​​ ​មាន​ដើម​កំណើត​​​ជា​ជនជាតិ​​​ភាគ​តិច និង​​​មានដើម​កំណើត​​អឺរ៉ុប ដែល​បាន​ចុះ​ឈ្មោះ​​ជា​សមាជិក ក្នុង​អង្គការ ឬ​សមាគម​​ពុទ្ធសាសនា​​​ផ្សេងៗ​​​រួច​ហើយ ពោល​គឺ​ចំ​នួន​​សមាជិក បាន​កើនឡើង​​ថែមទៀត ២៤៥២ នាក់។ យើង​មាន​​ពិសោធន៍​មួយចំនួន​​ឲ្យដឹង​ថា មាន​​​ពលរដ្ឋ​​​ជាច្រើន មិន​ទាន់​​បាន​ចុះ​ឈ្មោះ​​ជាសមាជិក​​នៅឡើយ ខណៈពួកគេ​​ផ្ទាល់ខ្លួន ជា​អ្នកកាន់​​ពុទ្ធ​សាសនា​​​ស្រាប់​​ផង។ តាម​ស្ថិតិថ្មីៗ យើង​មិនមាន​តួលេខ ដែល​​រកបាន​​នូវ​ចំនួន​ជាក់លាក់​ទេ។ ដូច្នេះ យើង​​ងាក​​ទៅ​​យក​​​តួលេខ ២៤៥២ នាក់ មក​ផ្ទៀង​​ផ្ទាត់​វិញ។

ដូចខាងលើ តូលេខត្រូវ​បាន​​និស្សន៍​​នូវអ្នកកាន់​​ពុទ្ធសានានា នៅ​ប្រទេស​​ន័រវេស៍ រក​ឃើញ​​ចំនួន ៣៩៨៣១ នាក់។ យើង​​​បូក​​បន្ថែម​​ចំនួន ២៤៥២ នាក់​ទៀត នោះ​​យើង​ទទួល​​បា​ន​​ចំនួន​​សរុប​គឺ ៤២២៦៥ នាក់។ ដូច​​បាន​​​បញ្ជាក់​​​ខាង​លើ យើង​​​អាច​​ធើ្វ​កា​រប៉ាន់ស្មាន ​​នូវ​​ចំនួន​​អ្នកកាន់​​ពុទ្ធសាសនា នៅ​ប្រទេស​​ន័រវេស៍ ជា​សរុប​គឺ ៤២០០០ នាក់៕

.